You are currently viewing សំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្តនៅខេត្តសៀមរាប

សំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័ត ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្តនៅខេត្តសៀមរាប

ត្បូងឃ្មុំ: វេលាម៉ោង១៦ និង៣០នាទី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើរ និងឧបត្ថម្ភដល់កម្លាំងកងអនុសេនាធំចល័តលេខ៦ ប្រចាំការនៅខេត្តត្បូងឃ្មុំ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ក្នុងពិធីអង្គរស្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាប ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ ជំនួយការការិយាល័យហិរញ្ញវត្ថុ និងកម្លាំងកងអនុសេនាធំចល័ត សរុបចំនួន ៣៤ នាក់។

ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក អ៊ាង ភារៈ បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅបំពេញបេសកកម្មក្នុងពិធីអង្គរស្ក្រាន្ត ឆ្នាំ២០១៧ នៅខេត្តសៀមរាបនាពេលខាងមុខនេះ ត្រូវយកអស់ស្មារតី ឆន្ទៈ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពបទបញ្ជាតាមឋានានុក្រម ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផលល្អ ១០០%។

ជាចុងក្រោយលោកមេបញ្ជាការរង និងជានាយសេនាធិការក៏បានប្រគល់កញ្ចប់ថវិកា ដែលជាគោលរបបថ្នាក់លើបានផ្តល់ជូន និងថវិកាដែល ឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឧបត្ថម្ភបន្ថែមជូនកងកម្លាំងទាំងអស់ទាំងរបបម្ហូប និងថវិកាហោប៉ៅសម្រាប់រយៈពេល ៦ថ្ងៃនៃបេសកកម្ម សរុបអស់ថវិកាចំនួន ៤ ២១០ ០០០រៀល៕