Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀនដោយឃាត់មនុស្ស០២នាក់
អហ.បន្ទាយមានជ័យ៖ នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅចំណុចផ្លូវ50 ជាប់ព្រុំដែនខ្មែរ ថៃ ឋិតក្នុងភូមិ ព្រៃគុម្ព សង្កាត់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ គុណ តួ ភេទប្រុស អាយុ 20 ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិ ពីកា សង្កាត់ ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត និង ឈ្មោះ ណាង រិន្ធ ភេទប្រុស អាយុ 16 ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅ ភូមិ ក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
វត្ថុតាងដែលចាប់ដកបានមានម្សៅសរ 2កូនថង់តូច ទូរស័ព្ទចំនួន០៣គ្រឿង ម៉ូតូម៉ាកហុងដាហ្វីណូ ០១គ្រឿង ស៊េរី២០០៧ ៕

