Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាត
ព្រះសីហនុៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ទោ ឆាយ វិន នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង លោកវរសេនីយ៍ទោ ពុធ សារិន នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បាននាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនទៅដល់ លោកវរសេនីយ៍ទោ ពុធ សារិន និងលោក វរសេនីយ៍ទោ ឆាយ វិន និងបានឧបត្ថប្ភ នូវថវិកា ចំនួន៣០មឺុនរៀល ក្នុងម្នាក់ៗផងដែរ។
ទាំងអស់នេះ គឺសបញ្ជាក់អោយឃើញពីទឹកចិត្តសណ្តោសប្រណី និងការយកចិត្តទុកដាក់ ទៅលើមន្ត្រីដែលនៅក្រោមឱវាត បើទោះបីជា មន្ត្រីទាំងនោះ បានបាត់បង់សម្ថភាព ក្នុងការបំពេញកិច្ចការងារយ៉ាងណាក៏ដោយ។





(អ.ប ម៉ាន់ ដាវីត)

