Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងបទល្មើស
អហ ស្ទឹងត្រែង៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៧និង១៥នាទី កម្លាំងអាវុធហត្ថបង្ក្រាបការចែកចាយប្រើប្រាស់គ្រឿង ត្រង់ចំណុចសាលាបឋមសិក្សាស្ទឹងត្រែង ក្រុងភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស រុងរឿង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ផ្ទះនៅភូមិថ្មលាត សង្កាត់ស្ទឹងត្រែង។ ចាប់យកវត្ថុតាងថ្នាំញៀន០១កញ្ចប់=0,42g ទូរស័ព្ទ01 ម៉ូតូ០១គ្រឿង។ រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ បន្តឃាត់ខ្លួនម្នាក់ទៀត ឈ្មោះ ផុន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ផ្ទះនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ដែលជាម្ចាស់ម៉ូតូ តាមការបង្គាប់របស់លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចាប់យកម៉ូតូ០១គ្រឿង។ នៅថ្ងៃដដែល វេលាម៉ោង១៥និង១៥នាទី កម្លាំងអាវុធហត្ថក្រុងស្ទឹងត្រែងបានបង្ក្រាបការចែកចាយប្រើប្រាស់គ្រឿងញៀន ត្រង់ចំណុចលើស្ពានមេគង្គ ភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ឃាត់ខ្លួន០៣នាក់។ ជនសង្ស័យឈ្មោះ អោក យឿន ហៅសុផៃ ភេទប្រុស អាយុ22ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ផ្ទះនៅភូមិព្រះបាទ សង្កាត់ព្រះបាទ, ឈ្មោះ អ៊ុត ហៀង ភេទប្រុស អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ផ្ទះនៅភូមិកាំងតេជោ និងឈ្មោះ សាន សម្បត្តិ ហៅឡី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ផ្ទះនៅភូមិកាំងតេជោ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ចាប់យកវត្ថុតាងថ្នាំញៀនice ០២កញ្ចប់តូច=0,41g ម៉ូតូ០២គ្រឿង និងទូរស័ព្ទ០៣គ្រឿង។

