Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
បុរសម្នាក់លួចគោយន្តត្រូវបានឃាត់ខ្លួនដោយកម្លាំងអាវុធហត្ថ
អហ ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ មានអំពើលួចគោយន្ត មួយកើតឡើងនៅចំណុចភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង បង្ករឡើងដោយជនសង្ស័យឈ្មោះវុធ វើត ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រូចគោឃុំក្រូចគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងខណៈជនរងគ្រោះ ឈ្មោះ ជន អាំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរហាល ឃុំលំទង កំពុងព្រោះស្រូវជាមួយប្រពន្ធ ស្រាប់តែជនសង្ស័យបានបើកគោយន្តចេញសំដៅទៅភូមិគោកសំព័រ ហើយត្រូវបាន សមត្ថកិច្ចអាវុហត្ថ ស្រុកអន្លង់វែង ចាប់ខ្លួននៅវេលាម៉ោង១៨និង០០នាទី ថ្ងៃខែឆ្នាំដដែល។


