Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បង្ក្រាបបទល្មើសព្រៃឈើ
ក្រចេះៈ នៅវេលាម៉ោង១១ និង៣៥នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ស្ថិតនៅចំណុច ភូមិ១០៤ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
បើតាមប្រភពពត៌មានពី លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ឈើដែលកម្លាំងកងរាជអាវុធហត្ថធ្វើការចាប់យកនោះ គឺជាឈើដែលជនល្មើស យកមកទំលាក់ចោល ស្ថិតនៅចំណុចកើតហេតុខាងលើ។
លោក ឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងថា ឈើប្រណិតដែលកម្លាំងកងរាជងាវុធហត្ថធ្វើការចាប់យកនោះ គឺជាឈើប្រណិតប្រភេទ កកោះ លេខ១ ចំនួន២២០ដុំ (ពុំទាន់វាស់វែង)។
បច្ចុប្បន្ន វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តក្រចេះ កំពុងចាត់ការបន្តតាមនិតិវិធី។




