Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ស្ត្រីម្នាក់រកស៊ីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញខេត្តបាត់ដំបងធ្វើការឃាត់ខ្លួន
អហ.បាត់ដំបង៖ កាលពីវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ កម្លាំងជំនាញបានបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី នៅចំណុចស្ថានីយ៍រថភ្លើង ស្ថិតក្នុងភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្ត បាត់ដំបង។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ម៉ៅ លីនដា ហៅ ខ្មៅ ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅផ្ទះជួលចំណុចខាងលើ ។
វត្ថុតាងដែលកម្លាំងជំនាញចាប់ដកបានមាន យ៉ាម៉ាគ្រាប់ពណ៌ស្លាទុំ ចំនួន ៦៨ គ្រាប់, ថង់ប្លាស្ទិកពណ៌សកិបមាត់ សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១ គ្រឿង ម៉ាក DIGITAl SCALE, ដាវ សាំម៉ារ៉ៃ ចំនួន ០២ ដើម, ទូរស័ព្ទដៃចំនួន ០២ គ្រឿង និង ម៉ូតូចំនួន ០២ គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០០៥ ពាក់ស្លាកលេខ កណ្តាល 1B 4979 និង ម៉ាកហុងដាឌ្រីមសេ១០០ ពណ៌ខ្មៅ ផលិតឆ្នាំ ១៩៩៧ ពាក់ស្លាកលេខ ភ៤៤៦០ បប១ ខណះពេលជនសង្ស័យកំពុងជួញដូរគ្រឿងញៀន ជាក់ស្តែង៕

