Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
បញ្ចូនមនុស្ស០២នាក់ក្នុងចំណោម០៥នាក់ទៅកាន់សាលាដំបូងខេត្តពាក់ព័ន្ធករណីលួចលុយចំនួន 3400$+20លានរៀល
អហ.ស្ទឹងត្រែង៖នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថស្ទឹងត្រែងបានឃាត់ខ្លួនមនុស្ស០៥នាក់ពាក់ព័ន្ធនឹងករណីលួចប្រាក់នៅចំណុចគីឡូ3ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ហេតុការណ៍លួចប្រាក់នេះដែរបានកើតឡើងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅវេលាម៉ោង១៧ និង០០នាទី នៅចំណុចខាងលើ ដោយសមត្ថកិច្ចជំនាញបានឃាត់ខ្លួនមនុស្យចំនួន០៥នាក់ ពាក់ព័ន្ធនឹងករណីលួចប្រាក់ចំនួន 3400$+20លានរៀល ។
ជនសង្ស័យដែលសមត្ថកិច្ចជំនាញឃាត់ខ្លួនបានមានឈ្មោះ 1-ឈ្មោះនួន រ៉ន ភេទស្រី អាយុ54ឆ្នាំ ជនជាតិខ្មែរ មុខរបរ
កម្មករ(អ្នកលួច) 2-ឈ្មោះវេង អៀក ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ត្រូវបានព្រះរាជអាជ្ញាឱ្យបញ្ជូនទៅសាលាដំបូង បន្ទាប់ពីការស៊ើបអង្កេតរួចរាល់។ ដោយឡែកជនសង្ស័យ ០៣នាក់ទៀត ឈ្មោះនួន សំអឿន ភេទស្រី អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត
ឈ្មោះនៅ ស៊ីនាថ ភេទស្រី អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ និង ឈ្មោះស៊ីវ បញ្ញា ភេទប្រុស អាយុ28ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក ត្រូវបានដោះលែងវិញបន្ទាប់ពីការស៊ើបអង្កេតដោយគ្មានការពាក់ព័ន្ធនឹងករណីនេះ។
ថវិការដែលជនសង្ស័យខាងលើលួចបានត្រូវបានប្រគល់ឲ្យជនរងគ្រោះវិញគ្រប់ចំនួន៕



