Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា
ព្រះវិហារៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើងនៅវេលាម៉ោង១១ និង៤៥នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ កែវ ស៊ីនាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា នៅមុនពេលកើតហេតុថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ នៅវេលាម៉ោង១៤ និង០០នាទីរសៀល នៅចំណុចកើតហេតុខាងលើ ជនសង្ស័យខាងលើនេះ បានមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្សសាលា រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានយកដាវសាម៉ូរ៉ៃ ចាក់ទៅលើជនរងគ្រោះ បណ្តាលអោយរបួសជាទម្ងន់។
ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។





(អត្ថបទៈ ម៉ាន់ ដាវីត)

