Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច
កណ្តាលៈ វេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យចំនួនម្នាក់ តាមពាក្យបណ្តឹង ពីបទលួច ម៉ូតូ០១គ្រឿង ម៉ាក DUKE ពណ៌ស លាយទឹកក្រូច កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥កន្លងទៅ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ចក់ ចាន់សម្បត្តិ ហៅ កេត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ឃាត់នៅចំណុចផ្ទះជួលក្នុងអាគារវប្បធម៌ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ។
+ វត្ថុតាងចាប់យករួម៖
០១. ម៉ូតូ០១គ្រឿង ម៉ាក C.125 ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1BU-3176
០២. ដែកមុខសំប៉ែតចុងស្រួចសំរាប់កាចសោរ.កម៉ូតូ ០១ដើម
ជនសង្ស័យ និង វត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។



