អហ សៀមរាប៖ នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ កក្កដា ២០១៥ នៅចំណុចមុខពាមពេជ្រជីក្រី ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាបបានសហការជាមួយនាយកដ្ឋានរដ្ឋបាលជលផល
ចុះបង្ក្រាបបទល្មើសនេសាទ និងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ ដោយសារពួកគេទាំងនោះបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅរដូវហាមឃាត់ក្នុងបឹងទន្លេសាប។ ជនសង្ស័យទាំង១១នាក់មាន ទី១-ឈ្មោះ យ៉ យ៉ាំងលី ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់, ទី២-ឈ្មោះ ហូត ទីង ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់, ទី៣-ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់, ទី៤-ឈ្មោះ លឹម ហុង ភេទប្រុស អាយុ២៧ឆ្នាំ, ទី៥-ឈ្មោះ ង្វៀង យ៉ាំងដូ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគាច្រនៀង ឃុំកពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប, ទី៦-ឈ្មោះ ង្វៀង យ៉ាំងយើក ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់, ទី៧-ឈ្មោះ ជឿង យ៉ាំងឡុក ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅបច្ចុប្បន្នភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ទី៨-ឈ្មោះ ជឿង យ៉ាំងដាវ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ទី៩-ឈ្មោះ ង្វៀង យ៉ាំងវិន ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិ១ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់, ទី១០-ឈ្មោះ យ៉ យ៉ាំងគុប ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ៤ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ និងទី១១-ឈ្មោះ ជឿង យ៉ាំងគយ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ៥ ឃុំកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិសាត់ ។
បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់ស្តីពីជលផល ៕