រតនគិរី៖ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក និងកម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេសស ដឹកនាំដោយអភិបាលរងស្រុក បានធ្វើការចុះស្រាវជ្រាវទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្តស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ជាក់ស្ដែងក្រុមការងារកម្លាំងបានឃើញឈើចម្រុះប្រភេទឈើលេខ១ ដែលជនមិនស្គាល់អត្តសញ្ញាណបានលួចដឹកយកមកលាក់ទុក នៅចំណុចពីរគោលដៅផ្សេងៗពីគ្នា ត្រង់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបានប្រទះឃើញរថយន្តខូច ចំនួន ០១គ្រឿងទៀត នៅចម្ងាយប្រហែល ៦០០ម៉ែត្រ ពីទីតាំងបទល្មើសខាងលើ។
វត្ថុតាងឈើ និងរថយន្តខាងលើកម្លាំងសមត្ថកិច្ចបានធ្វើការរឹបអូស ដឹកជញ្ជូនយកទៅផ្នែករដ្ឋបាលព្រៃឈើបរកែវដើម្បីធ្វើការវាស់វែង និងចាត់ការទៅតាមនីតិវិធីច្បាប់។