You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧

ព្រះវិហារៈ នៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត នាយ នាយរងអាវុធហត្ថខេត្ត
និងក្រុមគ្រួសារអាវុធហត្ថសរុបចំនួន៥០នាក់។

ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានចែកអំណោយដល់អាវុធហត្ថនារី និងក្រុមគ្រួសារ សរុបចំនួន២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០.០០០រៀល អង្ករ០២ការ៉ុង សារ៉ុង០១។


(អត្ថបទ ម៉ាន់ ដាវីត)