ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក នួន ធុល មេបញ្ជាការរង តំណាងលោកឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ចំនួន ២,១៣០,០០០ រៀល (ពីរលានដប់បីមឺនរៀល) ប្រគល់ជូនលោកវរសេនីយ៍ឯក តេង គៀក មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ដើម្បីចូលរួមរំលែកទុក្ខដល់សពឪពុករបង្កើតរបស់គាត់ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយជរាពាធ សពបានកម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពំាង ឃុំត្រពាំង ស្រុកស្រែអំបិល ខេត្តកោះកុង ។