You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០៣លើក ស្ថិតនៅចំណុចភូមិផ្លូវទូក ឃំុផ្លូវទូក ស្រុកកំពង់លែង និងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ និងភូមិតាកាន់ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ប្រវែង៧៥៧០ម៉ែត្រ
០២. លបលូសាច់អួន ចំនួន៥៦មាត់លូ
០៣. បង្គោល ចំនួន៨៥៨០ដើម
០៤. ត្រីចំរុះ ចំនួន១៥០គីឡូ។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។


(អត្ថបទៈ​ ម៉ាន់ ដាវីត)