You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ​បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការ​បង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់ៈ នៅវេលាម៉ោង០៦ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងបរ ចំនួន០៨ខ្សែ ស្មើនិង ១២ក្បាលបរ
០២. របាំងសាច់អួន ប្រវែង៥២០០ម៉ែត្រ
០៣. បង្គោល ចំនួន៣៧៨ដើម
០៤. កាប់បំផ្លាញបង្គោល ចំនួន៨៤០០ដើម
០៥. ត្រីចំរុះ ចំនួន៣៥០គីឡូ។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។


(អត្ថបទៈ ម៉ាន់ ដាវីត)