Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្នាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
កំពង់ស្ពឺៈដល់ពេលត្រូវកំណែទំរង់ក្នុងអង្គភាព ដូច្នេៈនាយទាហាន នាយទាហានរងទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងសន្តិសុខក្នុងមូលដ្ឋាន និងត្រូវមានមុខនៅក្នុងអង្គភាពជាប្រចាំ។ ការលើឡើងដោយសង្កត់ធ្ងន់បែបនេៈ គឺធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួរនាទីភារកិច្ច
និងការងារកងរាជអាវុធហត្ថប្រចាំខែមករា និងទិសដៅការងារខែកុម្ភៈ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្នាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការគចល័ត មេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្លាំកងរាជអាវុធហត្ថគ្រប់មូលដ្ឋាន ត្រូវត្រួតពិនិត្យឯកសណ្ឋានឲ្យបានត្រឹមត្រូវមុននិងចេញប្រត្តិបត្តិការ។ ហើយត្រូវគោរពឲ្យបានដាច់ខាតនូវវិន័យយោធា ក៏ដូចជាការងារប្រតិបត្តិការ បង្ការ បង្ក្រាប សង្គ្រោៈ ។
លោកឧត្តមសេនីយ៏ត្រី បានបញ្ជាក់ដោយលើកឡើងថា ត្រូវអនុវត្តឲ្យបានដាច់ខាតលើការងារ បង្ក្រាបគ្រឿងញៀន តាមមូលដ្ឋានឲ្យបានខ្លាំងក្លា ហើយក្តាប់ឲ្យបាននៅក្រុមជនទំនើង បង្កអសន្តិសុខ ដល់សង្គម និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភ័យខ្លាច។
ត្រូវបង្កើនការងារបង្ក្រាបការជួញដូរមនុស្ស និងបន្តស្រាវជ្រាវជាប្រចាំនៅលើបទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលកំពុងកើតមានក្នុងមូលដ្ឋាន ។
ត្រូវបង្កលក្ខណៈងាយស្រួលយ៉ាងចាំបាច់ដល់ប្រជាពលរដ្ឋ និងបង្កើនទំនុកចិត្តឲ្យពលរដ្ឋជឿជាក់មកលើកម្លាំងអាវុហត្ថយើងក្នុងសភាពថ្លៃថ្នូរ ម៉ឺងម៉ាត់ រឹងមាំក្នុងឋានៈជាយោធាច្បាប់ និងជាអ្នកអនុវត្តច្បាប់ ៕







(អត្ថបទ ម៉ាន់ ដាវីត)

