You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានកងរាជអាវុធហត្ថខេត្ត ចំនួន២១រូប ក្នុងនោះបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៌ទោចំនួន០១រូប
ថ្នាក់វរសេនីយ៌ត្រីចំនួន២០រូប ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមេបញ្ជាការរងក្រុង ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុប១០១នាក់។
ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ មាស សុវណ្ណ បានមានប្រសាសន៏ផ្តាំផ្ញើ ដល់នាយទាហាន កងរាជអាវុធហត្ថទាំងអស់ ដែលបានទទួលឋានន្តរសក្តិ ត្រូវយកចិត្តទុកដាក់ គោរពវិន័យ និងខិតខំ បំពេញភារកិច្ចជំនាញ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសំរេចបានលទ្ធផលល្អប្រសើរជូនអង្គភាព ។


(អត្ថបទៈ ម៉ាន់ ដាវីត)