You are currently viewing នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ

នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ

ស្វាយរៀងៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានប្រារព្ធពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារពីមេបញ្ជាការរងស្រុក មកជាមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ជូនលោកអនុសេនីយ៍ទោ ថោង ពុទ្ធា
ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង
ដែលមានការអញ្ជើញចូលរួមក្នុងពិធីនេះដែររួមមាន លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរង នៃគណអភិបាលស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ។
ក្នុងពិធីនេះ លោកអនុសេនីយ៍ទោ ណុប សម្បត្តិ ឡើងអានសេចក្តីសម្រេចប្រកាសតែងតាំងផ្លាស់ប្តូរមុខងាររួច លោកវរសេនីយ៍ឯក នុត នន្ទ បានមានមតិផ្តាំផ្ញើរដល់មេបញ្ជាការរងមូលដ្ឋាន ដែលទើបនឹងផ្លាស់ប្តូរមុខតំណែងថ្មី អោយយកចិត្តទុកដាក់ក្នុងការបំពេញភារៈកិច្ច រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋអោយទាន់ពេលវេលា និងអនុវត្តអោយបានល្អនូវតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។
u1

u3

u4

u5

u6