Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មន្ត្រីកងរាជអាវុធហត្ថខេត្តប៉ៃលិន ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទដែលកំពុងសម្រាកព្យាបាលជំងឺ
ប៉ៃលិនៈ ដោយតែងតែទទួលបានការណែនាំ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលតែងតែផ្តាំផ្ញើ ដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបការលំបាក ជាពិសេសបងប្អូនកងរាជអាវុធហត្ថដែលនៅក្រោមឱវាទ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានចាត់ចែងអោយ លោកវរៈសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង ទទួលការងារកសាងកម្លាំង ដឹកនាំកម្លាំងមន្ទីរប្រភពកម្លាំង ចុះសួរសុខទុក្ខ លោក នាយចំណង់ ផូរ សុផល មុខងារ ជំនួយការ ការិយាល័យផែនការ ដែលទទួលរងរបួសដោយគ្រោះថ្នាក់ចរាចរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន
និងបាននាំយកសម្ភារៈមួយចំនួន រួមមានៈ
១- ទឹកសុទ្ធវីតាល់ ០១ កេះ
២- ទឹកផ្លែឈើចំរុះ ០១ កេះ
៣- ទឹកប្រទាលកន្ទុយក្រពើ ០២ យួរ
៤- ថវិកា ២០០,០០០ រៀល។
ឈ្លាតក្នុងឱកាសនោះដែរ លោកវរៈសេនីយ៍ឯក ម៉ី វុទ្ធារ៉ា ក៏បានសួរសុខទុក្ខស្រ្តីរងគ្រោះដោយគ្រោះថ្នាក់ចរាចរនៅប្រទេសថៃ និងស្រ្តីឆ្លងទន្លេរ ដែលស្នាក់នៅមន្ទីពេទ្រនោះផងដែរ និងបានឧបត្ថមថវិកាចំនួន ៦០,០០០ រៀល ក្នុងម្នាក់ផងដែរ។





(អត្ថបទៈ ម៉ាន់ ដាវីត)

