Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ផ្ទុះអាវុធធ្វើឱ្យរបួសមនុស្សម្នាក់
អហ ភ្នំពេញ៖ វេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចសួនច្បារខាងលិចវិមានឯករាជ្យ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន មានករណីផ្ទុះអាវុធមួយបានកើតឡើងបណ្តាលឲ្យរបួស។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានដេញតាមពីក្រោយដល់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែតឃាត់បានជនបង្កឈ្មោះ ជី មូដែល អាយុ២៤ឆ្នាំ ផ្ទះលេខ២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាមន្ត្រីនគរបាលអន្តរាគមន៍ក្រសួងមហាផ្ទៃនិងចាប់យកអាវុធវែងមួយដើមម៉ាក M16 កាត់ស្វាយ។ ជនរងគ្រោះឈ្មោះ ពេជ្រ ភីរិទ្ធ អាយុ៣៦ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ ត្រូវគល់ភ្លៅខាងស្តាំធ្លាយទៅគូថខាងស្តាំ០១គ្រាប់។




