Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
ព្រៃវែងៈ ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា មានជនសង្ស័យម្នាក់ កំពុងចែកចាយនូវសារធាតុគ្រឿងញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល បានធ្វើការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលកំពុងចែកចាយគ្រឿងញៀន នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិអំពិលក្រៅ ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តកណ្តាល។
កម្លាំងបានប្រាប់ភ្នាក់ងារ GRK News ថា កម្លាំងបានធ្វើការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ មានឈ្មោះ សៅ បូរ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
កម្លាំងបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន០២កញ្ចប់
០២.ទូរស័ព្ទដៃចំនួន០១គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. លុយខ្មែរចំនួន ៥ម៉ឺនរៀល
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុស៊ីធរកណ្តាល កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។


