You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការចុះបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចុះបង្ក្រាបបទល្មើសកាប់ឆ្កាឈូសឆាយព្រៃយកដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធ លើផ្ទៃដីទំហំ៤៨៤,២៧៧ម៉ែត្រការ៉េ នៅចំណុចអូរធំ, ចំណុចម៉ុងរីលេខ ស្ថិតក្នុងភូមិសំឡាញ ភូមិក្រពើពីរក្រោម ភូមិដូងឈ្លៀង និងភូមិកណ្ដាល ឃុំក្រពើពីរ ឃុំសំរោង និងឃុំថ្មដាស្រុកវាលវែង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ដកហូតខ្ទមបណ្តោះអាសន្នចំនួន១១ខ្ទម, ម៉ូតូចំនួន៩គ្រឿង, ឧបករណ៍ឆក់ត្រីចំនួន១គ្រឿង, ឈើចម្រុះ២៣កំណាត់, កញ្ចុះចល័កចំនួន១, រណារយន្តចំនួន១០គ្រឿង, ម៉ាស៊ីនកាត់ស្មៅចំនួន១គ្រឿង, កូនស្វាយចំនួន៧ដើម, កូនចេកចំនួ៥ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យបរិស្ថានបន្តនីតិវិធី។