Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយអចេតនា
ពោធិ៍សាត់ៈ នៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយអចេតនា ស្ថិតនៅចំណុច ភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តកាលពីវេលា
ម៉ោង ១៦ និង១០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិទួលស្វាយ ឃុំ មុខរាហ៍ ស្រុក រុក្ខគីរី ខេត្ត បាត់ដំបង។
ជនសង្ស័យត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធស្រុកបាកាន ប្រគល់ឲ្រកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុករុក្ខគីរី ខេត្តបាត់បង។


