Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់គោយន្តចំនួន០៥គ្រឿង ផ្ទុកទៅដោយឈើល្មើសច្បាប់ជាច្រើនដុំ
កំពង់ឆ្នាំងៈ គោយន្តចំនួន០៥គ្រឿង ផ្ទុកទៅដោយឈើល្មើសច្បាប់ជាច្រើនដុំ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកទឹកផុស ធ្វើការឃាត់ទុក នៅវេលាម៉ោង ១៥ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានអោយដឹងថា កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. គោយន្តចំនួន០៥គ្រឿង
០២. ឈើប្រភេទថ្លុង និងត្បែងចំនួន១២៣ដើម។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)

