Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនបុរស០៣នាក់ ជាមួយថ្នាំញៀន១១កញ្ចប់
កំពង់ចាមៈ នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការ ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុចភូមិទី១៥ និងភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បើតាមភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យទាំងនោះមានឈ្មោះ ៖
០១. ថា ប៊ុនថាន ហៅថាងើត ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែររស់នៅភូមិទំពាំងឫស្សី ឃុំជ័យយោ ស្រុកចំការលើខេត្តកំពង់ចាម។
០២. គីម សុផារា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
០៣. ផុន មករា ភេទប្រុស អាយុ២៣ ឆ្នាំ រស់នៅភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនចំនួន ១១កញ្ចប់
០២. ទូរស័ព្ទចំនួន ០១គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។


