កំពង់ឆ្នាំង៖ នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី សហការជាមួយគណៈបញ្ជាការឯកភាពស្រុក ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចដំណាក់ត្រាំក្របី ស្ថិតនៅឬស្សីដង្គួច ឃុំជលសាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០៦កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួនចំនួន ០៨គ្រឿង, របាំងស្បៃមុង ១៨កន្លែងប្រវែង ៧០០ម៉ែត្រ,លូស្បៃមុង ១៨មាត់, បង្គោលចំនួន ៧៥០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន ២៧០គីឡូក្រាម ចំណែកសម្ភារត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។