ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាមួយថ្នាំញៀន ០៦កញ្ចប់

កណ្តាល៖ នៅវេលាម៉ោង២១ និង ៤០នាទី ថ្ងៃទី០១ ខែតុលាឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមុខកំពូល ចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យទាំង ០៣នាក់រួមាន៖
១.ឈ្មោះ ខាម ណាឃីម ភេទប្រុស អាយុ ២១ឆ្នំា មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
២.ឈ្មោះ សុត ភារះ ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
៣.ឈ្មោ ហែម សាវន្ត័ ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិចំបកមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន( ម៉ាទឹកកក ) ចំនួន ០៦កញ្ចប់
-ម៉ូតូ ចំនួន ០២គ្រឿង
-ទូរស័ព្ទ ចំនួន ០៣គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ជំនាញត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

អត្ថបទដែលជាប់ទាក់ទង