ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើ ចំនួន០១លើក ស្ថិតនៅចំណុចភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តចំនួន ០២ គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ចំនួន១០២ដុំ។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)