You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ធ្វើការផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ធ្វើការផ្សព្វផ្សាយនិងអប់រំចិត្តសាស្ត្រដល់អាវុធហត្ថ

កណ្តាល៖ នៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រារព្ធពិធីផ្សព្វផ្សាយស្តីពីការងារ​អប់រំចិត្តសាស្ត្រ​ប្រចាំឆមាសទី២ ឆ្នាំ២០១៥ ដល់នាយទាហាននាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចំនួនប្រមាណជាង២០០នាក់។ ដោយយោងតាមផែនការលេខៈ ៣៣/២០១៥ ផក របស់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៥ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ និងដើម្បីក្តាប់ជាប់ការងារសតិអារម្មណ៍ និងការវិវឌ្ឍន៍របស់កម្លាំងកងរាជអាវុធហត្ថ ក្នុងគោលបំណងបង្កើនចំណេះដឹងដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបនូវតួនាទី ភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិការស្នេហាជាតិ មានឆន្ទៈមោះមុតស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។ ជាពិសេសលើកកម្ពស់សមត្ថភាពចំណេះដឹងជំនាញ ចំណេះដឹងទូទៅ ច្បាប់ បទបញ្ជា បទវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ កម្មវិធីគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងបទបញ្ជា ៦ចំណុច របស់សម្តេចតេជោ ហ៊ុន សែន ។ល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានមានប្រសាសន៍ឱ្យដឹងថា ការផ្សព្វផ្សាយនេះនឹងបន្តធ្វើទូទាំងប្រទេស រហូតដល់ចុងខែតុលា ដើម្បីឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថជ្រួតជ្រាបទាំងអស់គ្នានូវខ្លឹមសារដូចបានរៀបរាប់ខាងលើ។

d18fb4a4aecfe8cd43e00dd39d26304a

1ec9a0ee2b33fb3acf819b5ed8568529

7b9f030777074f01d8f5f9c931ce3132