ព្រៃវែងៈ ជនសង្ស័យចំនួន០៣នាក់ ដែលជាជនសកម្មក្នុងការចរាចរណ៍ នូវសារធាតុញៀន ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរ៍ ធ្វើការឃាត់ខ្លួន ។ បើតាមប្រភពពត៌មានពីលោក ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ២១ និង៤៥នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ហាងខារ៉ាអូខេហង្សមាស ភូមិជ័យឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៌ ខេត្តព្រៃវែង។
ភ្នាក់ងារ បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១១កញ្ចប់
០២. ទូរស័ព្ទ ចំនួន០៣គ្រឿង
០៣. ប្រាក់រៀលចំនួន១១០.០០០រៀល(ដប់មួយមុឺនរៀល)។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។