Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ
កំពតៈ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ខៀវ ឡា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពត ដែលមានជម្ងឺគាបសរសៃឈាមបេះដូង និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់២ ខណ្ឌមិត្តភាព
ខេត្តព្រះសីហនុ និងបាននាំយកអំណោយជាថវិកាចំនួន២.៥០០.០០០រៀល(ពីលានប្រាំសែនរៀល) សំរាប់ទុកដោះស្រាយក្នុងពេលលំបាកផងដែរ។
ទាំងអស់នេះហើយ គឺសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ ថែទាំ និងការចែករំលែកក្តីអាណិត ស្រលាញ់ ទៅកាន់បងប្អូន កងរាជអាវុធហត្ថ ដែលធ្លាប់រួមសុខ រួមទុក្ខ ជាមួយនឹងគ្នា។


(អត្ថបទៈ ម៉ាន់ ដាវីត)

