Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី បង្ក្រាបបទល្មើសព្រៃឈើ
ក្រចេះៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ស្រុកចិត្របុរី បានឃាត់រថយន្ដដឹកឈើប្រណិតមួយគ្រឿង ដែលផ្ទុកប្រភេទឈើធ្នង់និងនាងនួន បំរុងលោតឆត្រ័ទៅវៀតណាម ហើយឃាត់អ្នកបើកបរនិងព្រូរថយន្ដចំនួន០២នាក់ នៅវេលាម៉ោង០៦
និង០០នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំណុចដីសម្បទានសេដ្ឋកិច្ចកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
បើតាមសំដីភ្នាក់ងារ GRK News បានឲ្យដឹងថាប្រតិបត្តិនេះ កម្លាំងអាវុធហត្ថ ស្រុកចិត្របុរីសហការ ជាមួយអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់រថយន្ដដឹកឈើប្រណិត០១គ្រឿងប្រភេទធ្នង់ និងនាងនួន ពេញឡានតែម្ដងនិងឃាត់ខ្លួនអ្នកបើកបរនិងព្រូរថយន្ដ០២នាក់ផងដែរ។
ភ្នាក់ងារបានបន្តអោយដឹងថា ជនល្មើសដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះៈ
០១. ថន ប៊ុនធា ភេទប្រុសអាយុ៤៦រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ
០២.នៅ ធារ៉ា ភេទប្រុសអាយុ២៨រស់នៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ភ្នាក់ងារបានបញ្ជាក់ថា រថយន្ដនិងមនុស្ស ត្រូវនាំយកមកស្ថានីយ៍បណ្ដុះកូន ឈើខ្សាដើម្បីធ្វើការវាស់វែង និងកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធីច្បាប់។




