Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បង្ក្រាប ករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
បាត់ដំបងៈ នៅវេលាម៉ោង ១៧ និង១០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចសណ្ឋាគារខេមរាបាត់ដំបង១ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្ថបាត់ដំបង ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
បើតាមសំដី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួនមានឈ្មោះៈ
០១. ថោង រស្មី ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ សន្តិសុខ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០២. មឿន វិច្ឆិកា ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
០៣. អាក់ ទឿត ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១-ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់ ដែលមានទម្ងន់ ០,៩០ក្រាម
២-ម៉ូតូ ចំនួន០១គ្រឿង ម៉ាក MSX
៣-ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៤-លុយខ្មែរ ចំនួន១០មឺុនរៀល
៥-លុយបាត ចំនួន៤០០បាត
៦-លុយដុល្លា ចំនួន១០ដុល្លា
៧-កាបូបលុយ ចំនួន០២។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

(អត្ថបទៈ ម៉ាន់ ដាវីត)

