You are currently viewing ឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញទទួលម៉ាស់ចំនួន ២២,៥០០ពីសប្បុរសជន

ឧត្តមសេនីយ៍ត្រី វង្ស ធី អញ្ជើញទទួលម៉ាស់ចំនួន ២២,៥០០ពីសប្បុរសជន

បន្ទាយមានជ័យ: សៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញទទួលម៉ាស់ចំនួន ២២,៥០០ម៉ាស់ ពីលោក វីសានុ ប៊ូនផាម៉ា តំណាងលោក Mr. KAE អគ្គនាយកក្រុមហ៊ុនកាស៊ីណូ DIAMOND CITY CASINO (កាស៊ីណូ ដាយមិនស៊ីធី) ក្រុងប៉ោយប៉ែត ទុកសម្រាប់កងកម្លាំងប្រើប្រាស់ក្នុងពេលបំពេញបេសកកម្ម ។