Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណី ក្លែងបន្លំឯកសារ
ស្ទឹងត្រែងៈ នៅវេលាម៉ោង១៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិលើ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សង្ស័យជាប់ពាក់ព័ន្ធជាមួយករណី ក្លែងបន្លំឯកសារ ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់នោះមានឈ្មោះ ម៉ បូរ៉ា ហៅបូ ភេទប្រុស អាយុ៣៦ ជាតិខ្មែរ មុខរបរធ្វើចំការ ផ្ទះនៅភូមិដារកណ្ដាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ភ្នាក់ងារដដែលបានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងដោយមានការសហការ ពីមន្ត្រីគយខេត្តស្ទឹងត្រែង។ ក្នុងនោះដែរ កម្លាំងបានធ្វើការចាប់យកវត្ថុតាង រួមមាន
រថយន្ត ម៉ាកកាម៉េរីបាឡែន ចំនួន០១គ្រឿង ដែលគ្មានពន្ធ ផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

