Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនមនុស្ស៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន
អហ ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវលេខ១៤៨កែងលេខ៥ សង្កាត់ផ្សារកណ្តាល២ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន។ ១.ឈ្មោះ ស្រី ទូច ភេទស្រី អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារកណ្តាល។ ២.ឈ្មោះ ម៉ៅ ភ័ណ្ឌ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងផ្សារកណ្តាល។ ៣.ឈ្មោះ ប្រាក់ សុភារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករផ្នែកអនាម័យផ្សារកណ្តាល ស្នាក់នៅក្នុងផ្សារកណ្តាល។ វត្ថុតាងចាប់យកមាន៖ ក្រាមសថ្លា ០៣កញ្ចប់តូច, លុយ២ម៉ឺនរៀល, ទូរស័ព្ទ ០២គ្រឿង, ដាវសាំម៉ូរ៉ៃ ០១, កូនកាំបិត០២, កន្រ្តៃ០៤, ឧបករណ៏ប្រើប្រាស់សេពគ្រឿងញៀន និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួន។



