Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសងដោយខុសច្បាប់
តាកែវៈ នៅវេលាម៉ោង១៥ និង៤០ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីល្បែងស៊ីសងដោយខុសច្បាប់ (កន្ទុយលេខ) ស្ថិតនៅចំណុចភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
បើតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. យ៉ាវ ណាន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (មេកន្ទុយលេខ)
០២. ផន សុផល ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (មេកន្ទុយលេខ)
០៣. នាង ពៅ ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងកែស ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (អ្នកចាក់កន្ទុយលេខ)
០៤. អ៊ូច សុខុន ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិបាក់នឹម ឃុំឈើទាល ស្រុកជុំគីរី ខេត្តកំពត (អ្នកចាក់កន្ទុយលេខ)។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួន រួមមានៈ
០១. ម៉ាស៊ីនកត់ឆ្នោត ចំនួន០១គ្រឿង
០២. ម៉ាស៊ីនគិតលេខ ចំនួន០២គ្រឿង
០៣. កូនវិទ្យុ ចំនួន០១គ្រឿង
០៤. លុយខ្មែរចំនួន ៨០០.០០០រៀល
០៥. លុយដុល្លាចំនួន ៨០ដុល្លា
០៦. ម៉ូតូ ចំនួន០២គ្រឿង។
បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។



