You are currently viewing ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់់ខ្លួន ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន

ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់់ខ្លួន ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន

បន្ទាយមានជ័យៈ ជនសង្ស័យចំនួន០២នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់់ខ្លួន នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណី រក្សាទុក និងចែកចាយនូវសារធាតុញៀន ស្ថិតនៅចំណុច ឡធ្យូង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួនហើយ ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។

បន្ទាប់ពីធ្វើការសាកសួររួចមក មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានប្រាប់ភ្នាក់ងារ GRK News ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះ មានឈ្មោះៈ
០១. តូច រដ្ឋា ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
០២. ផន សុផាត រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ត្រីដដែលបានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពី ជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ១៩កញ្ចប់
០២. ទូរស័ព្ទចំនួន ០៣គ្រឿង
០៣. ប្រាក់រៀលចំនួន ៥ម៉ឺនរៀល និងលុយបរទេសមួយចំនួន។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កំពុងសាកសួរពត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង បញ្ចូនបន្តតាមនីតិវិធី។
៤១

៤២