You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញចុះពិនិត្យបេក្ខជនបំពេញក្របខណ្ឌកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញចុះពិនិត្យបេក្ខជនបំពេញក្របខណ្ឌកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ នៅសាលាបឋមសិក្សាសន្ធរម៉ុក លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះពិនិត្យ បេក្ខជន បេក្ខនារី បំពេញក្របខណ្ឌកងរាជអាវុធហត្ថ លើជំនាញពេទ្យ ជំនាញវិស្វកម្ម និងជំនាញបើកបររថយន្ត។ លោកឧត្តមសេនីយ៍ទោ នាង សុជីវី បានផ្សព្វផ្សាយពីលក្ខន្តិកៈនៃការជ្រើសរើស  វិន័យនៃកងយោធពលខេមរភូមិន្ទ និងពេលជាប់ហើយ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវចូលហ្វឹកហ្វឺន ទើបអាចចូលបំពេញការងារបាន៕