Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរតួនាទី មេបញ្ជាការកងរាជអាវុធហត្ថក្រុង
ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង បានធ្វើពិធីប្រកាសតែងតាំងផ្លាស់ប្តូរតួនាទី មេបញ្ជាការកងរាជអាវុធហត្ថក្រុង ដែលលោកវរសេនីយ៍ឯក យស់ សុវណ្ណា
មេបញ្ជាការចាស់ផ្លាស់ប្តូរទៅជា រងសេនាធិការដ្ឋាន ជំនួសដោយ លោកអនុសេនីយ៍ឯក នូ ណុច មកជាមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្វាយរៀងវិញ។
ពិធីនេះប្រព្រឹត្ត ក្រោមអធិបតីភាព លោកវរសេនីយ៍ ឯក ញូ សំអឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលនៃគណៈអភិបាលក្រុង និងមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរ លោកមេបញ្ជាការ
មូលដ្ឋានស្រុកក្រុងទាំ៨ លោកមេបញ្ជាការសឹករងក្រុង លោកអធិការនគរបាលក្រុង លោកចៅសង្កាត់ទាំង៧ នាយប៉ុស្ត៍រដ្ឋបាល និងសមាជិកអាវុធហត្ថក្រុងផងដែរ ក្នុងពិធីនេះលោកមេបញ្ជាការរងមានប្រសាសន៍ផ្តាំផ្ញើរអោយយកចិត្តទុកដាក់បំពេញភារកិច្ច
រក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះពេលមានគ្រោះថ្នាក់ និងអនុវត្តអោយបាន នូវតួនាទីនិងភារកិច្ចរបស់អាវុធហត្ថ។




