You are currently viewing លោកវរសេនីយ៍ឯក លក សុវណ្ណារិទ្ធ អញ្ជើញចែកបណ្ណបញ្ជាប្រតិបត្តិការ ព្រមទាំងសម្ភារសុខាភិបាល ដល់កម្លាំងអន្តរាគមន៍តាមគោលដៅបិទបម្រាមគោចរ

លោកវរសេនីយ៍ឯក លក សុវណ្ណារិទ្ធ អញ្ជើញចែកបណ្ណបញ្ជាប្រតិបត្តិការ ព្រមទាំងសម្ភារសុខាភិបាល ដល់កម្លាំងអន្តរាគមន៍តាមគោលដៅបិទបម្រាមគោចរ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លក សុវណ្ណារិទ្ធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ត្រី ញឹម សិលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានអញ្ជើញចុះត្រួតពិនិត្យ និងចែកបណ្ណបញ្ជាប្រតិបត្តិការ ព្រមទាំងសម្ភារសុខាភិបាល ដល់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលឈរតាមគោលដៅបិទខ្ទប់បម្រាមគោចរ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។