You are currently viewing ឈើជាង ១៤ ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាប

ឈើជាង ១៤ ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាប

កំពង់ស្ពឺ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង បានបង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត ០១ គ្រឿងម៉ាកហ៊ីយានដាយ ០៨ តោន ពណ៌ត្រេអ៊ីពាក់ស្លាកលេខ តាកែវ 3 A-1571 ផ្ទុកឈើម្រេញចំនួន ២៥ ដុំ ស្មើនិង ១៤,០១៩ម៉ែត្រគូប (អ្នកបើកបររត់គេចខ្លួនបាត់)។

វត្ថុតាងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើស្រុកឳរ៉ាល់ ដើម្បីចាត់ការបន្តតាមច្បាប់។