Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន
សៀមរាបៈ នៅវេលាម៉ោង២១ និង០៩នាទី យប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច ភូមិមណ្ឌល់២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួននោះ មានឈ្មោះៈ
០១. វ៉ន សុខង៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ ទីលំនៅភូមិនគរក្រៅ សង្កាតគោកចក ក្រុងសៀមរាប
០២. ថី វៀត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលាងម៉ូតូ ទីលំនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប
០៣.ពេជ្រ គឹមតេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
០៤. ធី ប៊ុនថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបោកអ៊ុត ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប
០៥. តេជោ សត្យា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបោកអ៊ុត ទីលំនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១១កញ្ចប់ ដែលមានទម្ងន់ស្មើ ១៤.១៧ក្រាម
០២. ទូរស័ព្ទ ចំនួន០៤គ្រឿង។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕


