កណ្តាល៖ នៅវេលាម៉ោង២១និង០៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុកអង្គស្នូល ដឹកនាំដោយលោក អនុសេនីយ៍ឯក ស៊ូ វាន់ធឿន មេបញ្ជាការរងស្រុក បានសហការជាមួយកម្លាំងអាវុធហត្ថផ្ទៃប្រទេស និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបមុខសញ្ញាប្លន់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ពង្ស វុទ្ធី ហៅបាប៊ូរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ននៅផ្ទះជួល នៅភូមិព្រៃរការ ឃុំឆក់ឈើនាង។ សង្ស័យបានប្រគល់ឱ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី។







