Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ!

កំពង់ស្ពឺ៖ ថ្ងៃទី ០១ -០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំង កងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយលោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការស្រុក បានចុះស្រាវជ្រាវ និងរុករកបទល្មើសព្រៃឈើ ក្នុងមូលដ្ឋាន ហើយបានប្រទះឃើញឈើនៅចំណុចដីឡូតិ៍ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយរឹបអូសឈើដុល ជ្រុង និង មូលចំនួន ៣៤ដុំ ស្មើនឹង ៤ម៉ែត្រត្រីគុណ ៥៨៤ផ្លាន ហើយបានប្រគល់ទៅឱ្យមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់…

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រៃឈើ!
Read more about the article ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា

បាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ/នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបងបានចូលរួមជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា
Read more about the article ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញបិទវគ្គបំប៉នការថែរក្សាសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញបិទវគ្គបំប៉នការថែរក្សាសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិ

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នការថែរក្សាសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ដែលមានការចូលរួមពីនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។

Continue Readingឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញបិទវគ្គបំប៉នការថែរក្សាសណ្តាប់ធ្នាប់ និងបំពាក់ឋានន្តរសក្តិ
Read more about the article កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចុះល្បាតចំនួន០២គោលដៅ ៖ គោលដៅទី១ : នៅចំណុចភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បង្ក្រាបបានរថយន្តកាមរី០១គ្រឿង បានឈើចំនួន០៣សន្លឹក (ឈើគគី) (អ្នកបើកបរគេចខ្លួន) ។ គោលដៅទី២ : នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ។ បង្ក្រាបបានម៉ូតូចំនួន១២គ្រឿង បាឈើចំនួន៦៦ដុំ(ឈើសុក្រម) (ម្ចាស់គេចខ្លួន) បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅដែនជម្រកជីវៈចម្រុះកែវសីមា ដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងកងរាជអាវុធហត្ថសហការជាមួយនឹងគណៈបញ្ជាការឯកភាពស្រុកកែវសីមា បង្ក្រាបបទល្មើសព្រៃឈើ
Read more about the article ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង…

Continue Readingឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចប្រចាំខែវិច្ឆិកា
Read more about the article ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា!

ឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា!

កណ្តាល៖ ថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ បញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការរង ធ្វើការត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០១៩ និងផ្សព្វផ្សាយ ផែនការការពារសន្តិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ព្រមទាំងពង្រឹងការងារការអនុវត្តជំនាញ។

Continue Readingឧត្តមសេនីយ៍ត្រី សំ តុលា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែវិច្ឆិកា!
Read more about the article ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កណ្តាល៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលើកដែក បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ ក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ឈ្មោះ ផូ សំបូរ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ ទីលំនៅភូមិបឹងកណ្តាល…

Continue Readingឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
Read more about the article ឧត្ដមសេនីយ៍ត្រី មាស យ៉ត ដឹកនាំសិក្ខាកាមអញ្ជើញទស្សនៈកិច្ចសិក្សានៅព្រឹទ្ធសភា

ឧត្ដមសេនីយ៍ត្រី មាស យ៉ត ដឹកនាំសិក្ខាកាមអញ្ជើញទស្សនៈកិច្ចសិក្សានៅព្រឹទ្ធសភា

លោក ឧត្ដមសេនីយ៍ត្រី មាស យ៉ត នាយករងវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានដឹកនាំសិក្ខាកាមវគ្គបណ្ដុះបណ្តាល មន្រ្តីនគរបាលយុត្តិធម៌ជំនាន់ទី២៤ អញ្ជើញទស្សនៈកិច្ចសិក្សានៅព្រឹទ្ធសភា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

Continue Readingឧត្ដមសេនីយ៍ត្រី មាស យ៉ត ដឹកនាំសិក្ខាកាមអញ្ជើញទស្សនៈកិច្ចសិក្សានៅព្រឹទ្ធសភា
Read more about the article សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស-ស្រី ១៨នាក់ ទៅសាលាដំបូងខេត្ត

សមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស-ស្រី ១៨នាក់ ទៅសាលាដំបូងខេត្ត

ព្រះសីហនុ៖ វេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យប្រុស-ស្រី ចំនួន១៨នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបរយៈពេល ២ថ្ងៃ លើទីតាំង ចំនួន០៣ផ្សេងគ្នា ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ…

Continue Readingសមត្ថកិច្ចអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស-ស្រី ១៨នាក់ ទៅសាលាដំបូងខេត្ត
Read more about the article អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជុនជនសង្ស័យ ០៩នាក់ ទៅតុលាការ!

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជុនជនសង្ស័យ ០៩នាក់ ទៅតុលាការ!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១១ នឹង ៣០នាទី ថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៩ កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណី ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៩នាក់ និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៌ប្រផេះ ទម្ងន់១៧,៥៤ក្រាម, ម្សៅក្រាមពណ៌សថ្លា ទម្ងន់ ១៤៤,០ក្រាម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក…

Continue Readingអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជុនជនសង្ស័យ ០៩នាក់ ទៅតុលាការ!