Read more about the article ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាបព្យាបាលជំងឺ!

ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាបព្យាបាលជំងឺ!

ស្ទឹងត្រែង៖ នៅថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ត្រី ចាន់ រុក្ខា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង មានជំងឺនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ ក្នុងនោះលោកឧត្តមសេនីយ៍ បាននាំយកមកនូវអង្ករ ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ០២យួ, ទឹកត្រី ០១យួ, ប្រេងឆា ០១ដប, និងថវិកាចំនួន ២,២៥០,០០០៛។

Continue Readingឧត្តមសេនីយ៍ត្រី អៀង វ៉ានឌី អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ កំពុងសម្រាបព្យាបាលជំងឺ!

លោក ស្រីវរសេនីយ៍ទោ នួន នីម ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!

ស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ស្រីវរសេនីយ៍ទោ នួន នីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំសហការីនាំយកថវិកា និងសម្ភារៈមួយចំនួនទៅសួសុខទុក្ខលោក ស្រីអនុសេនីយ៍ទោ សុខ សុមន្ថា នាយការិយាល័យផែនការ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកណ្ដាល ឃុំចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ សម្ភារៈរួមមាន…

Continue Readingលោក ស្រីវរសេនីយ៍ទោ នួន នីម ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ!
Read more about the article ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម យឹម សេត

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម យឹម សេត

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម យឹម សេត អតីតសមាជិកព្រឹន្ធសភា ស្ថិតនៅគេហដ្ឋាននៃសព នៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបាននាំយកនៅថវិកាមូលនិធិរបស់អង្គភាពកងរាជអាវុធហត្ថខេត្ត ចំនួន ១,០០០,០០០រៀល ចូលរួមរំលែកទុក្ខផងដែរ។

Continue Readingឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម យឹម សេត

សេចក្ដីប្រកាស​ព័ត៌មាន​ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស!

កងរាជអាវុធហត្ថបានសង្កេតឃើញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការបញ្ចេញមតិជាច្រើននៅលើបណ្តាញសារព័ត៌មាននានា ពាក់ព័ន្ធនឹងកិត្តិយស កេរ្តិ៍ឈ្មោះរបស់នាយទាហាននៃកងរាជអាវុធហត្ថ ក្រោយពីការប្រារព្ធពិធីផ្សព្វផ្សាយនូវសេចក្តីសម្រេច ស្តីពីការអនុវត្តទណ្ឌកម្មផ្នែកវិន័យចំពោះនាយទាហាននៃកងរាជអាវុធហត្ថ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ទីកន្លែងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបថា កងរាជអាវុធហត្ថក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា…

Continue Readingសេចក្ដីប្រកាស​ព័ត៌មាន​ របស់កងរាជអាវុធហត្ថលេីផ្ទៃប្រទេស!
Read more about the article ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយឯក គិន លឹមហុង

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយឯក គិន លឹមហុង

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្សតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយឯក គិន លឹមហុង ទីប្រឹក្សាក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពកាលពីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយរោគាពាធ សពតម្កល់ធ្វើបុណ្យនៅផ្ទះលេខ២៤ ផ្លូវ៥៦៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីរាជធានីភ្នំពេញ។

Continue Readingប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយឯក គិន លឹមហុង
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើគ្មានច្បាប់អនុញ្ញាតចំនួន ០៣ទីតាំង

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើគ្មានច្បាប់អនុញ្ញាតចំនួន ០៣ទីតាំង

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថដឹកនាំដោយលោក វរសេនីយ៍ឯក នាង ក្វាយ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរសេដ្ឋ បានចុះបង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើគ្មានច្បាប់អនុញ្ញាតចំនួន ០៣ទីតាំង ក្នុងស្រុកបរសេដ្ឋ ដោយបានរឹបអូសបានវត្ថុតាងមានឈើ និងម៉ាស៊ីនអារឈើមួយចំនួន ជំនាញនៅមិនទាន់វាស់វែងនៅឡើយ។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបទីតាំងរោងម៉ាស៊ីនអារឈើគ្មានច្បាប់អនុញ្ញាតចំនួន ០៣ទីតាំង
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ១៤នាក់!

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ១៤នាក់!

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១០ និង ០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោក អនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី លួច(កាច់សោរកម៉ូតូ) និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១៤នាក់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ។

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ១៤នាក់!
Read more about the article ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចុះសួរសុខទុក្ខ ភរិយាបុគ្គលិកវិទ្យាស្ថានដែលទើបសម្រាលកូន!

ឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចុះសួរសុខទុក្ខ ភរិយាបុគ្គលិកវិទ្យាស្ថានដែលទើបសម្រាលកូន!

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រី ក្រោមឱវាទចុះសួរសុខទុក្ខភរិយារបស់បុគ្គលិកវិទ្យាស្ថានដែលទើបសម្រានកូននាពេលថ្មីៗកន្លងមកនេះ ក្នុងឱកាសនោះលោកនាយក ក៏បានពាំនាំនូវគ្រឿឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ភរិយាលោកអនុសេនីយ៍ទោ លាង ឃុនឆាង ផងដែរ។

Continue Readingឧត្តមសេនីយ៍ទោ តាត ចន្ថា អញ្ជើញចុះសួរសុខទុក្ខ ភរិយាបុគ្គលិកវិទ្យាស្ថានដែលទើបសម្រាលកូន!
Read more about the article ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៩ ទិសដៅការងារឆ្នាំ២០២០ និង បំពាក់ឋានន្តរសក្តិដល់នាយទាហាននៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

Continue Readingឧត្តមសេនីយ៍ត្រី សែ វុទ្ធី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កោះកុង៖ នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដោយមានការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់នៅចំណុចផែប្រមូលផលនេសាទ ស្ថិតភូមិនាងកុក…

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនសង្ស័យ ១២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!