Read more about the article អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម

អាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម

តាកែវ៖ នៅវេលាម៉ោង៨ និង ១៥ នាទី ថ្ងៃសុក្រ ទី១០ខែ មេសា ឆ្នាំ២០២០ កំម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងមានសម្របសម្រួលពីរលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងចុះបង្រ្កាបករណីក្រុមក្មេងទំនើងបង្ករភាពអនាធិបតេយ្យក្នុងសង្គមដោយបានឃាត់ខ្លួនក្រុមក្មេងទំនើង ០៩នាក់នៅចំណុចសួនច្បារមុខសាកលវិទ្យាល័យបៀលបា្រយស្ថិតនៅភូមិ០២ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ។ វត្ថុតាងចាប់យករួមមានម៉ូតូចំនួន ០៤គ្រឿង។ បច្ចុប្បន្នកម្លាំងបានអប់រំណែនាំ និងឱ្យអាណាព្យាបាលធើលិខិតធានាយកកូនវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕

Continue Readingអាវុធហត្ថខេត្តតាកែវ បង្ក្រាបក្រុមក្មេងទំនើងមួយក្រុម
Read more about the article ឧត្តមសេនីយ៍ត្រី ញឹម សីលា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី !

ឧត្តមសេនីយ៍ត្រី ញឹម សីលា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី !

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន ព្រមទាំងឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទស បានអនុញ្ញាតឱ្យស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកវគ្គហ្វឹកហ្វឺន ដល់ពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មីបំពេញក្របខ័ណ្ឌធ្វើបច្ចុប្បន្នភាព (ជំនាញពេទ្យ) ដែលមានសិក្ខាកាមចូលរៀនចំនួនៈ១២នាក់ដោយផ្តោតលើមុខវិជ្ជាពីគឺៈមុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថសិក្សារយៈពេល០១ខែ។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០…

Continue Readingឧត្តមសេនីយ៍ត្រី ញឹម សីលា ជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី !
Read more about the article កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបានដឹកនាំកម្លាំងចុះល្បាតដល់ចំណុចម្ដុំផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្រាប់តែមានជនរងគ្រោះម្នាក់ឈ្មោះ វី ខាន ភេទប្រុស អាយុ១៧ឆ្នាំ រត់មកប្ដឹងសមត្ថកិច្ចថា មានគេកាប់មកលើរូបខ្លួនបណ្ដាលឱ្យរងរបួសកែងដៃខាងឆ្វេង។ ភ្លាមៗនោះកម្លាំងបានធ្វើប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់តែម្ដង ព្រមទាំងដកហូតបានកាំបិតចំនួន០២ដើមផងដែរ(កាំបិតតាំងតោ០១ដើម និងកាំបិតកែច្នៃ០១ដើម។ ជនសង្ស័យមានឈ្មោះ ហម សម្បត្តិ ភេទប្រុស…

Continue Readingកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ២នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
Read more about the article កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ

ព្រះសីហនុ៖ នៅវេលាម៉ោង ២១:៥០នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្រ្គោះដោយបាញ់ទឹកពន្លត់អគ្គីភ័យ ដោយចូលរួមសហការពីមន្រ្តីនគរបាលផ្នែកអគ្គីភ័យស្នងការខេត្ត នៅចំណុចជិតវត្តអូរត្រេះ ស្ថិតក្រុម៣ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្នុងករណីនេះ បណ្តាលឲ្យម្ចាស់ផ្ទះឈ្មោះ ម៉ី លិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរបិតស្រា រស់នៅភូមិខាងលើ…

Continue Readingកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ
Read more about the article សម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ត្រូវបានចែកជូន នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ

សម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ត្រូវបានចែកជូន នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ

កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានធ្វើពិធីប្រជុំបែកចែកសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់បណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ក្រោមអធបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សម្ភារៈរួមមានសំលៀកបំពាក់ការពារ ចំនួន ៨៩សម្រាប់ និងគំរបស្បែកជើងចំនួន៨៩គូរ និងម៉ាសចំនួន ១៧៨ ផងដែរ។

Continue Readingសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ត្រូវបានចែកជូន នាយ នាយរងអាវុធហត្ថខេត្តកំពង់ធំ
Read more about the article វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា រួមនឹងសហការី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.៤០០.០០០រៀល រយៈពេល៥ខែ

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា រួមនឹងសហការី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.៤០០.០០០រៀល រយៈពេល៥ខែ

(ភ្នំពេញ)៖ វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យ និង នាយ នាយរង ក្នុងការិយាល័យអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន ១.៤០០.០០០រៀល (មួយលាន ពីរសែនរៀល) សម្រាប់រយៈពេល ៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

Continue Readingវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា រួមនឹងសហការី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ១.៤០០.០០០រៀល រយៈពេល៥ខែ
Read more about the article សុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !

សុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ ដោយអនុវត្តតាមបទបញ្ជា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យលោក វរសេនីយ៍ឯក ហួរ ច័ន្ទពៅ នាយការិយាល័យសុខាភិបាល ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបើកចែកបរិក្ខាពេទ្យដូចជាៈសម្លៀកបំពាក់ការពារ២.០០០កំប្លេ, ម៉ាស៤.០០០ម៉ាស់, គំរបជើង ២.០០០គូ និងទូរប្រើអគ្គីសនីសម្រាប់បាញ់ថ្នាំសម្លាប់មេរោគជំងឺអាសន្នរោគកូវីដ១៩ ជូនដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត។ សម្ភារទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់លោក មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕

Continue Readingសុខាភិបាលផ្ទៃប្រទេសបានបើកចែកបរិក្ខារពេទ្យ ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត !
Read more about the article ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ស្នងការ ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅទទួលបរិក្ខាពេទ្យនៅច្រកទ្វារអន្តរជាតិក្រុងបាវិត ខេត្តស្វាយរៀង ដែលជាអំណោយពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម ជួយឧបត្ថម្ភដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសមានចំនួន ៨មុខសម្រាប់ការពារមេរោគជំងឺអាសន្នរោគកូវីដ១៩ រួមមានៈម៉ាស៊ីនវាស់ស្ទង់កំដៅ១៧គ្រឿង, ម៉ាសពេទ្យ៨.០០០ម៉ាស, ម៉ាកក្រណាត់ ៧.០០០ម៉ាស, ខោអាវពេទ្យ ២០០សម្រាប់, ទឹកអាល់កុលលាងដៃ៣០កេះ, ម្សៅ CanxiHypoclorid(70%) ៤ធុង, ម៉ាស៊ីនបាញ់ថ្នាំ១0គ្រឿង,…

Continue Readingឧត្តមសេនីយ៍ទោ ឃួន វណ្ណអេ ទទួលបរិក្ខាពេទ្យពីបញ្ជាការដ្ឋាន យោធាក្រុងហូជីមិញនៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាម !
Read more about the article នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាសពីក្រុមហ៊ុន ឌុន អាន (ខេមបូឌា ) គ្រុប

នាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាសពីក្រុមហ៊ុន ឌុន អាន (ខេមបូឌា ) គ្រុប

ភ្នំពេញ៖​ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០  នៅបញ្ជាដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោក លី យីអាន អគ្គនាយក ក្រុមហ៊ុន ឌុន អាន (ខេមបូឌា ) គ្រុប ចូលជួបសម្តែងការគួរសម ជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងជូនអំណោយម៉ាសចំនួន ៥កេះ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនិងកូវិត១៩ ដល់បញ្ជាការដ្ឋាន។

Continue Readingនាយឧត្តមសេនីយ៍ សៅ សុខា ទទួលអំណោយម៉ាសពីក្រុមហ៊ុន ឌុន អាន (ខេមបូឌា ) គ្រុប
Read more about the article នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារជូនពរ​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

នាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារជូនពរ​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ គ.ស.២០២០ សូម ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៌ អាយុយឺនយូរ និងសូមទទួលបានជោគជ័យថ្មីៗថែមទៀត។ ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំជូត ព្រះនាម គោរាគទេវី ប្រសិទ្ធិពរជ័យជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងបុត្រា…

Continue Readingនាយឧត្តមសេនីយ៍​ សៅ​ សុខា​ ផ្ញេីសារជូនពរ​ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន