ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញសំណេះសំណាល ជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ ឆ្នាំ២០២០!
ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តសោធននិវត្តន៍ និង ពិកា ឆ្នាំ២០២០។ បន្ទាប់ពីពិធីបំពាក់ឋានន្តរសក្តិ និង គ្រឿងឥស្សរិយយសរួចមក លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការបានដឹកនាំ យោធិនដែលចូលនិវត្តន៍ទាំងអស់ ចូលរួមប្រជុំតាមរយៈប្រព័ន្ធ…