Read more about the article ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍ ព្រមទាំងចំណាយផ្សេងៗ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ដល់ជំនាញហិរញ្ញវត្ថុតាមបណ្តាអង្គភាពរាជធានី-ខេត្ត, វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំរីករាយ និងបណ្តាកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ។

Continue Readingឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានធ្វើការប្រជុំពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍
Read more about the article ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) បានប្រារព្ធពិធីប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១ លើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។

Continue Readingឧត្ដមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំឆមាសទី១
Read more about the article ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ចុះសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៧គ្រួសារ

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ចុះសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៧គ្រួសារ

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៧គ្រួសារ ស្ថិតនៅភូមិ ប៊ុន រ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

Continue Readingឧត្តមសេនីយ៍ត្រី ពុទ្ធ លី ចុះសួរសុខទុក្ខអតីតយុទ្ធជនចំនួន១៧គ្រួសារ
Read more about the article ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

ឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ វគ្គទី៣ ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដែលឧទ្ទេសនាមដោយ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្ត។

Continue Readingឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត
Read more about the article សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។   សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងបែបនេះខណៈដែលសម្តេចបាន អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តអណ្តូងពោធិ៍ ស្ថិតនៅភូមិត្រពាំងបុស្ស ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១០កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧…

Continue Readingសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ
Read more about the article កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូណ៌ ដឹកនាំដោយលោកវរសេនីយ៍ឯក និល ប៊ុនធឿន មេបញ្ជាការងទទួលជំនាញស្រាវជ្រាវ និងបង្រ្កាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបបទល្មើស ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីចាត់ការតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន
Read more about the article កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

កម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់

កោះកុង៖ វេលាម៉ោង១៤:៤៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងស្នាក់ការសន្តិសុខ៤៨១ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិល ខេត្តកោះកុងបានចុះបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិឈូក ឃុំជីខលើ និងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងចាប់យកវត្ថុតាង ពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងអនុវត្តតាមនីតិវិធី។

Continue Readingកម្លាំងអាវុធហត្ថខេត្តកោះកុង ឃាត់ខ្លួនជនង្ស័យករណីគ្រឿងញៀនចំនួន ០២នាក់
Read more about the article អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ

អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ

ក្រោមដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ កម្លាំងអាវុធហត្ថខេត្តព្រះវិហារបានចូលរួមចំណែកអនុវត្តបទបញ្ជាក្នុងការបង្ការ ទាប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តព្រះវិហារមានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។ ជាក់ស្តែង​អគារសេនាធិការដ្ឋាន…

Continue Readingអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី សាងសង់បានប្រមាណ ៤០ភាគរយ
Read more about the article វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

វរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយ-នាយរងអាវុធហត្ថការិយាល័យ នីតិកម្ម  និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយ-នាយរងការិយាល័យអធិការកិច្ចកងរាជអាវុធហត្ថរាជធានី-ខេត្ត និងសាលាទាំងពីរផងដែរ។

Continue Readingវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ចប្រចាំឆ្នាំ២០២៣
Read more about the article ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦ ស្ថិតនីឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញមកទស្សកិច្ចនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម អ៊ិច១៦។ ក្នុងនោះផងដែរយុវជន យុវនារី សិស្សានុសិស្សបានយកចិត្តទុកដាក់ស្តាប់ កត់ត្រាអំពីប្រវត្តិសង្ខេបរបស់សម្ដេចតេជោ ហ៊ុន សែន យកជីវិតធ្វើដើមទុន…

Continue Readingឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើមគ្គុទ្ទេសក៍ដល់យុវជន យុវនារី សិស្សានុសិស្សនៅមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម